ប្រវត្តិសាលា

-ទីតាំងភូមិសាស្ត្រ

          វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត មាន​ទីតាំងភូមិសាស្ត្រ ស្ថិត​នៅ​ក្នុង​ភូមិ​ស្វាយមីង​ ឃុំបារគូ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។ ជាប្រភេទ​​សាលា​​ជនបទ ​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា ដែលមាន​ចម្ងាយ​ប្រហែល​២៧គីឡូម៉ែត ​ពី​រាជធានី​ភ្នំពេញ ។ គេអាចធ្វើដំណើរ​ពី​​ទីក្រុង​ភ្នំពេញ តាម​មហាវិថី​សហភាព​សូវៀត ​​​កាត់តាមពោធិចិនតុងមកដល់ផ្លូវបំបែកចោមចៅត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ រហូតដល់​ស្ពាន​៧មករាក្នុងភូមិកំពង់ទួល ទើបមានផ្លូវមួយបត់ទៅខាង​ឆ្វេង​(ខាងកើត) ធ្វើដំណើរបន្តប្រហែល២គីឡូម៉ែតទើប​ ដល់ផ្សារកំពង់កន្ទួត ហើយ វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្ថិតនៅខាងកើតផ្សារនេះ ប្រហែល១៥០ម៉ែត​ប៉ុណ្ណោះ ។ ម៉្យាងទៀត គេក៏អាចធ្វើដំណើរពីភ្នំពេញ កាត់តាមក្រុងតាខ្មៅ ក៏កាត់តាមផ្សារស្ទឹងមានជ័យនិង​ចំការដូង ក៏អាចមកដល់ទីតាំងសាលានេះផងដែរ